The Cambodian registered NGO KFCO (Khmer Family Charity Organization) works in close partnership with DNACambodia (a registered NGO in the Netherlands), who funds the Cambodian operations. KFCO collects DNA samples from clients who join the project, while DNACambodia manages the information of our Cambodian beneficiaries.
សហស្ថាបនិក & អគ្គនាយក: ឃិន ប៉ូថៃ
Co-Founder & EXECUTIVE Director: KHIN PO-THAI
នាយកគ្រប់គ្រងគឺ លោក ឃិន ប៉ូថៃ។ នេះជាការណែនាំខ្លួនរបស់គាត់៖ លោកប៉ូ-ថៃ បានបណ្តុះបណ្តាល និងធ្វើការជាមគ្គុទ្ទេសក៍ទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូអស់រយៈពេលជាង 20 ឆ្នាំមកហើយ ព្រមទាំងបានចូលរួមជាអ្នកបុរាណវិទូដែលមានសមត្ថភាពក្នុងការជួសជុលប្រាសាទផងដែរ។ គាត់បានធ្វើការកែប្រែដោយការផ្លាស់ប្តូរចូលទៅក្នុងអាជីវកម្មភាពយន្ត និងទូរទស្សន៍ ជាអ្នកសំរបសំរួល និងផលិតករស្រាវជ្រាវ។ លោក ប៉ូថៃបានជួបសហស្ថាបនិកអង្កការ DNACambodia លោកស្រី លីដា គ្រុគ័រ ក្នុងឆ្នាំ 2019 នៅពេលដែលនាងមានគម្រោងថតរឿង និងស្វែងរកឪពុកម្តាយកំណើតជាជនជាតិខ្មែររបស់នាង។ បន្ទាប់មកអស់រយៈពេលជាច្រើនខែ លោកប៉ូថៃ បានធ្វើការស្រាវជ្រាវយ៉ាងទូលំទូលាយ និងលម្អិតដើម្បីដោះស្រាយអាថ៌កំបាំង។ បន្ទាប់ពីការស្វែងរកបណ្ណឯកសារ ការផ្គូផ្គងជិតបំផុតដែលលោកបានរកឃើញសម្រាប់ លីដា គឺការស្វែងរកលោកស្រី សុទ្ធ ដែលបានបាត់បង់កូនស្រីរបស់គាត់។ DNA គឺជាវិធីតែមួយគត់ដើម្បីមើលថាតើពួកវាមានទំនាក់ទំនងគ្នាឬអត់ ប៉ុន្តែគួរឲ្យសោកស្ដាយ លទ្ធផលតេស្ត DNA បង្ហាញថាវាមិនពាក់ព័ន្ធទាល់តែសោះ។ លោកប៉ូ ថៃ ចាប់​អារម្មណ៍​លើ​ការ​ធ្វើ​តេស្ត DNA ជា​ខ្លាំង​រហូត​ចង់​ជួយ​គ្រួសារ​ផ្សេង​ទៀត។ ឥឡូវនេះ គាត់គឺជាសមាជិកដ៏សំខាន់នៃគ្រួសារ DNACambodia និងដំណើរការប្រតិបត្តិការលើមូលដ្ឋាន បន្ទាប់ពីបានបង្កើតអង្គការក្នុងស្រុកមួយដែលមានឈ្មោះថា អង្គការសប្បុរសធម៌ដើម្បីគ្រួសារខ្មែរ (KFCO) នៅក្នុងប្រទេសកម្ពុជា។
The managing director is Po-Thai Khin. This is his introduction: Po-Thai has trained and worked as a tour guide in the UNESCO World Heritage Site of Angkor for almost 20 years, as well as being involved as a qualified archaeologist in temple restoration. He diversified by moving into the film and TV business, as a Fixer and research Producer. Po-Thai met the co-founder of DNACambodia Li-Da Kruger back in 2019, when she planned to film and search for her Cambodian birth parents. Then for several months Po-Thai undertook extensive and detailed research to solve the mystery. After searching archives the closest match he found for Li-Da was finding Mrs. Soth, who had lost her daughter. DNA was the only way to see if they were related, but sadly the DNA test results prove they are not related at all. Po-Thai became so interested in DNA testing that he wanted to help other families. He is now a crucial member of the DNACambodia family and runs operations on the ground, after setting up the local NGO, named Khmer Family Charity Organization (KFCO) in Cambodia.
អ្នកឧបត្ថម្ភ៖​​ លីដា គ្រុហ្គឺ
PATRON : LI-DA KRUGER
លីដាបានកើតនៅប្រទេសកម្ពុជា ប៉ុន្តែត្រូវបានយកមកចិញ្ចឹមតាំងពីនៅជាទារក(ទើបកើត)នៅចក្រភពអង់គ្លេស នាឆ្នាំ១៩៧៥។ រយៈពេលជាង២០ឆ្នាំមកនេះ នាងតែងតែព្យាយាមស្វែងរកឪពុកម្ដាយបង្កើតរបស់នាង។ ព័ត៌មាននៅក្នុងឯកសារដែលយកនាងទៅចិញ្ចឹមជាព័ត៌មានមិនត្រឹមត្រូវ។ តាមរយៈការការពិនិត្យDNA នាងបានរកឃើញសាច់ញាតិដែលជាប់ខ្សែស្រឡាយសាច់ឆ្ងាយមួយចំនួន ហើយនាងសង្ឃឹមថានឹងអាចរកសាច់ញាតិបងប្អូនបង្កើតនៅពេលណាមួយ។ លីដាត្រូវបានលើកទឹកចិត្តជម្រុញឱ្យសហការស្វែងរកសាច់ញាតិតាមរយៈ អង្គការ KFCO បន្ទាប់ពីនាងបានរកឃើញស្រ្តីម្នាក់ឈ្មោះសុត អាយុ៧៧ឆ្នាំ។ ការស្វែងរកសន្មតថាពួកគេអាចជាម្តាយ និងកូន ប៉ុន្តែលទ្ធផលពិនិត្យDNAរបស់ពួកគេមិនដូចគ្នា។ លីដាកំពុងជួយលោកស្រី សូត្រ ស្វែងរកកូនស្រីរបស់គាត់ ហើយនាងបានដាក់លទ្ធផលពិនិត្យDNAរបស់លោកស្រី សុត នៅលើកម្មវិធីស្រង់ស្ថិតិទាំងបួនកន្លែង។ សង្ឃឹមថា កូនស្រីរបស់គាត់​ក៏កំពុងស្វែងរកគាត់ដែរ ដូច្នេះទើបពួកគាត់អាចរកគ្នាឃើញ និងជួបជុំគ្នាវិញបានតាមរយៈDNA។

Li-Da was born in Cambodia and adopted to the UK, just before the Khmer Rouge won the civil war in April 1975. For over 20 years she has been trying to find out who her parents were and what happened to them. Since the names on her exit papers were most probably faked, she had little hope until DNA tests became an option. For the first time, it has been possible for her to find blood relatives.Li-Da’s background is factual TV and independent filmmaking for UK and International broadcasters. Two of her documentaries are about her adoption and her search: ‘Belonging’ (History Channel, 2003, ITV 2004) and ‘Prue Leith: Journey With My Daughter’ (Channel 4, 2020).It was 77 year-old Soth, who had been told her daughter had died but in fact had been adopted overseas without her knowledge, who inspired Li-Da to help other Cambodians through DNA and starting with Soth. Having successfully campaigned to raise money for Soth to be in the four main DNA databases, Li-Da hopes that if Soth’s daughter is anything like her, she will also take a test in search of her biological mother, and in doing so be reunited before its too late.Until more Khmer people take a test to increase the DNA pool, only distant relative matches are likely. Li-Da was delighted to find Meta and Kari along her DNA path to this end. Teaming up as DNACambodia galvanises, strengthens and consolidates their individual projects which have the same end goal.

Watch Li-Da's movie

Watch the movie “Prue Leith: Journey With My Daughter”.
Password is PLJWMD. Li-Da Kruger, our chairman, and her adoptive mother go back to Cambodia.
Scroll to Top