តេស្ត ឌីអិនអេ DNA TESTING

ពេលដែលអ្នកចង់ស្នើសុំធ្វើតេស្ត៍ ឌីអិនអេ អ្នកអាចបំពេញសំណុំបែបបទ (Application form) របស់យើងខ្ញុំ។ ក្រោយពេល ដែលយើងខ្ញុំបានទទួលសំណុំបែបបទពីអ្នក រួចហើយនោះ អ្នកនឹងស្ថិតនៅក្នុងការតម្រង់ជួរហើយត្រូវតែរង់ចាំពេលបុគ្គលិកខ្មែររបស់យើង គាត់នឹងទាក់ទងទៅអ្នក ហើយទៅជួបអ្នកដើម្បីធ្វើតេស្ត និងថតរូប ឬថតវីដេអូ ។ តេស្ត៍ឌីអិនអេនឹងត្រូវបញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីធ្វើការវិភាគ។

លទ្ធផលឌីអិនអេរបស់អ្នកនឹងត្រូវបញ្ចូលហើយផ្ទុកនៅក្នុងមូលដ្ឋានទិន្នន័យដ៏ធំ និងផ្គូផ្គងជាមួយនឹងតេស្ត៍ឌីអិនអេរបស់មនុស្សដទៃទៀតដែលស្ថិតនៅក្នុងមូលដ្ឋានទិន្នន័យនេះដែរ ។

ពេលដែលអ្នកបានធ្វើតេស្តរួចហើយ អ្នកអាចនិងទទួលបាននូវការ ផ្គូផ្គងភ្លាមៗ ប៉ុន្តែអ្នកក៏អាចទទួលការផ្គូផ្គងថ្មីទៀត ក្រោយពេលដែលអ្នកដទៃទៀតបានធ្វើតេស្តឌីអិនអេនេះដែរ។ អង្គការ KFCO របស់យើងខ្ញុំ និងបញ្ចូលឈ្មោះរបស់អ្នកទៅក្នុងលទ្ធផល ឌីអិនអេ (ឬឈ្មោះហៅក្រៅ) ប៉ុន្តែរគ្រប់ព័ត៌មានរបស់លោកអ្នកដែលបានផ្ញើរមកឱ្យយើងខ្ញុំ យើងខ្ញុំនឹងរក្សាទុកជាការសម្ងាត់នឹងមិនចែកចាយទៅសាធារណៈនោះទេ។

លទ្ធផលធ្វើតេស្ឌីអិនអេតនេះនិងចំណាយពេល២ខែ ទើបត្រឡប់មកវិញ។

យើងខ្ញុំនឹងត្រួតពិនិត្យមើលលទ្ធផលតេស្តរបស់អ្នកឲ្យបានទៀងទាត់ ដើម្បីឲ្យបានដឹងថាអ្នកទទួលបានការផ្គូផ្គងថ្មីទៀត ពីព្រោះការផ្គូផ្គងថ្មីនឹងលេចឡើងក្រោយពេលដែលអ្នកដទៃទៀតធ្វើតេស្តឌីអិនអេក្រោយអ្នក។ អ្នកនឹងត្រូវទទួលបានទំនាក់ទំនងពីយើងខ្ញុំ ដើម្បីផ្ដល់ដំណឹងឲ្យអ្នកបានដឹងថា លទ្ធផលតេស្តឌីអិនអេ របស់អ្នក បានត្រូវឬក៏ជិតត្រូវនិងអ្នកណាម្នាក់។ ប្រសិនបើអ្នកបានផ្លាស់ប្ដូរលេខទូរសព្ទ សូមប្រាប់យើងខ្ញុំនៅការិយាល័យកម្ពុជាឱ្យបានដឹងដើម្បីងាយស្រួលក្នុងការទំនាក់ទំនង។

អ្នកអាចទាក់ទងមកយើងខ្ញុំបានតាមរយៈ បណ្ដាញ Facebook របស់យើងខ្ញុំ