ក្រុមប្រឹក្សាភិបាល BOARD

ប្រធាន៖ លីដា គ្រុហ្គឺ

លីដាបានកើតនៅប្រទេសកម្ពុជា ប៉ុន្តែត្រូវបានយកមកចិញ្ចឹមតាំងពីនៅជាទារក(ទើបកើត)នៅចក្រភពអង់គ្លេស នាឆ្នាំ១៩៧៥។ រយៈពេលជាង២០ឆ្នាំមកនេះ នាងតែងតែព្យាយាមស្វែងរកឪពុកម្ដាយបង្កើតរបស់នាង។ ព័ត៌មាននៅក្នុងឯកសារដែលយកនាងទៅចិញ្ចឹមជាព័ត៌មានមិនត្រឹមត្រូវ។ តាមរយៈការការពិនិត្យDNA នាងបានរកឃើញសាច់ញាតិដែលជាប់ខ្សែស្រឡាយសាច់ឆ្ងាយមួយចំនួន ហើយនាងសង្ឃឹមថានឹងអាចរកសាច់ញាតិបងប្អូនបង្កើតនៅពេលណាមួយ។ លីដាត្រូវបានលើកទឹកចិត្ត
ជម្រុញឱ្យសហការស្វែងរកសាច់ញាតិតាមរយៈ អង្គការ KFCO បន្ទាប់ពីនាងបានរកឃើញស្រ្តីម្នាក់ឈ្មោះសុត អាយុ៧៧ឆ្នាំ។ ការស្វែងរកសន្មតថាពួកគេអាចជាម្តាយ និងកូន ប៉ុន្តែលទ្ធផលពិនិត្យDNAរបស់ពួកគេមិនដូចគ្នា។ លីដាកំពុងជួយលោកស្រី សូត្រ ស្វែងរកកូនស្រីរបស់គាត់ ហើយនាងបានដាក់លទ្ធផលពិនិត្យDNAរបស់លោកស្រី សុត នៅលើកម្មវិធីស្រង់ស្ថិតិទាំងបួនកន្លែង។ សង្ឃឹមថា កូនស្រីរបស់គាត់​ក៏កំពុងស្វែងរកគាត់ដែរ ដូច្នេះទើបពួកគាត់អាចរកគ្នាឃើញ និងជួបជុំគ្នាវិញបានតាមរយៈDNA។

លេខាធិការ៖ ខារី ឡេមិន

ខារីរស់នៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ជាមួយប្តី និងកូនចិញ្ចឹម២នាក់ជាជនជាតិខ្មែរ។ ប្រវត្តិស្នេហាស្វាមីជនជាតិខ្មែររបស់នាងបានចាប់ផ្ដើមនៅដើមទសវត្សឆ្នាំ១៩៨០ នៅពេលដែលនាងស្ម័គ្រចិត្តជួយដល់ ជនភៀសខ្លួនខ្មែរដែលទើបតែមកដល់អាមេរិក ហើយនាងបានបង្រៀនភាសាអង់គ្លេសដល់ជនភៀសខ្លួនទាំងនោះពីរ បី គ្រួសារ។ នៅឆ្នាំ២០១២ ខារី បានចាប់ផ្ដើមធ្វើគម្រោងពិនិត្យDNAរកបងប្អូនជីដូនមួយជនជាតិខ្មែរដើម្បីជួយរកសាច់ញាតិឱ្យកូនចិញ្ចឹមរបស់នាង តាមរយៈការស្វែងរកគ្រួសារដែលមានកូនចិញ្ចឹមជនជាតិខ្មែរផ្សេងទៀតដោយពិនិត្យDNA។ បច្ចុប្បន្ន គម្រោងនោះបានក្លាយទៅជា អង្គការ KFCO ដែលខារីបានសហការជាមួយ អង្គការនេះ។ វាគឺជាវឌ្ឍនភាព និងការពង្រីក​គម្រោង ហើយនឹងឈានដល់ការពិនិត្យDNAជូនប្រជាជនកម្ពុជា។

ហេរញ្ញិក៖ មេតា មើលេនបេល

ការណែនាំរបស់មេតាមកកម្ពុជាបានចាប់ផ្ដើមនៅពេលដែលគាត់​ និងស្វាមីរបស់គាត់ យកក្មេងស្រីម្នាក់មកចិញ្ចឹមនៅឆ្នាំ២០០២។ ទោះបីជាគាត់ខិតខំស្វែងរកសាច់ញាតិឱ្យកូនស្រីគាត់តាមគ្រប់វិធីដែលអាចធ្វើបានក៏ដោយ ប៉ុន្តែមេតាទទួលបានលទ្ធផលត្រឹមថាព័ត៌មានរបស់កូនស្រីគាត់ដែលគាត់ដឹងនោះគឺមិនត្រឹមត្រូវទេ។ នៅពេលដែលការពិនិត្យDNAមានសុពលភាពដាក់ឱ្យប្រើប្រាស់ មេតាបានដាក់ទិន្នន័យលទ្ធផលDNAរបស់កូនស្រីគាត់ទៅលើកម្មវិធីស្រង់ស្ថិតិគ្រប់កន្លែងតាមដែលអាចធ្វើទៅបាន ក្នុងនោះក៏មានគម្រោងស្វែងរកបងប្អូនជីដូនមួយជនជាតិខ្មែររបស់ខារីផងដែរ។ នៅឆ្នាំ២០១៦ មេតាបានបង្កើតគេហទំព័រហ្វេសប៊ុក(ជាភាសាខ្មែរ) ក្នុងគោលបំណងឱ្យប្រជាជនខ្មែរជួយស្វែងរកបងប្អូនបង្កើតឱ្យកូនស្រីរបស់គាត់។ តាមរយៈការជួយជ្រោមជ្រែងពីប្រជាជនកម្ពុជា ជាច្រើនដែលបានបាត់ដំណឹងកូនៗរបស់ពួកគាត់ដែរនោះ ពួកគាត់ក៏ចាប់ផ្ដើមប្រមូលមូលនិធិដើម្បីទិញសម្ភារៈសម្រាប់ពិនិត្យDNA។ នៅពេលដែលមេតា និងកូនស្រីគាត់បានធ្វើដំណើរទៅដល់ប្រទេសកម្ពុជា ពួកគាត់បានធ្វើការពិនិត្យDNAចំនួន១៥នាក់ ហើយបានរក្សាទុកនៅគម្រោងស្វែងរកបងប្អូនជីដូនមួយជនជាតិខ្មែរ។ រឿងនេះបានបណ្ដុះគំនិតក្នុងការបង្កើតឱ្យមានអង្គការ KFCO ជាមួយ ខារី​ និងលីដា។

អគ្គនាយក: ឃិន ប៉ូថៃ

លោកប៉ូថៃបានហ្វឹកហាត់និងបណ្ដុះបណ្ដាលជាមគ្គទេសក៍ទេសចរណ៍ ក្នុងតំបន់បតិកភ័ណ្ឌពិភពលោកយូណេស្កូអង្គរ អស់រយះពេលជិត២០ឆ្នាំ ហើយក៏បានធ្វើការជាបុរាណវិទូក្នុងគម្រោងជួសជុលប្រាសាទនាៗដែរ។

ក្រោយមកគាត់បានផ្លាស់ប្ដូរដោយចាប់យកអាជីព្វជាមួយក្រុមហ៊ុនថតទូរទស្សន៍និងភាពយន្តជាអ្នកសម្របសម្រួលនិងជាផលិតករផ្នែកស្រាវជ្រាវ ។ លោកប៉ូថៃបានជួបអ្នកស្រីលីដា គ្រុហ្គឺ ដែលជាសហស្ថាបនិក ក្នុងឆ្នាំ 2019 នូវពេលដែលអ្នកស្រីបានចុះមកថតភាពយន្តឯកសារស្រាវជ្រាវរកឪពុកម្ដាយបង្កើតរបស់គាត់ម្ដងទៀត ។ បន្ទាប់មកលោកប៉ូថៃបានស្រាវជ្រាវយ៉ាងធំទូលាយជាច្រើនខែដើម្បីដោះស្រាយរកអាថ៌កំបាំងនេះយ៉ាងល្អិតល្អន់និងពិស្ដារ ។ក្រោយពីរុករកឯកសារដែលអាចត្រូវបំផុត គាត់បានរកឃើញនូវប្រវត្តិរឿងរបស់អ្នកស្រីសុត ដែលបានបាត់បង់កូនស្រីរបស់គាត់ដែរ ប៉ុន្តែក្រោយពីធ្វើតេស្ត DNA រួចហើយក៏បានបង្ហាញថាពួកគាត់ទាំងពីរមិនមានជាប់សាច់ឈាមនឹងគ្នាទាល់តែសោះ។

ចាប់តាំងពីពេលនោះមកលោក ប៉ូថៃក៏មានចំណាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការធ្វើតេស្ត DNA ហើយ គាត់ក៏ចង់ជួយគ្រួសារដទៃទៀតដែរ គាត់ឥឡូវជាសមាជិកដ៏សំខាន់នៃគ្រួសារ DNA កម្ពុជារបស់យើង ហើយគាត់បានរៀបចំនិងគ្រប់គ្រងប្រតិបត្តិការអង្កការនៅក្នុងស្រុក ក្រោយពីគាត់បានបង្កើតឡើងនូវ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយដែលមានឈ្មោះថា អង្គការ សប្បុរសធម៌ដើម្បីគ្រួសារខ្មែរ KFCO នៅក្នុងប្រទេសកម្ពុជា។