
អង្គការសប្បុរសធម៌ដើម្បីគ្រួសារខ្មែរ
សូមស្វាគមន៍!
គោលដៅរបស់អង្គការយើងគឺជួយប្រជាជនខ្មែរក្នុងការស្វែងរកសមាជិកគ្រួសារដែលបាត់ខ្លួន។ តើអ្នកកំពុងបាត់កូន បងប្អូន ឪពុកម្តាយ ឬ សមាជិកគ្រួសារផ្សេងទៀតមែនទេ?
ប្រជាជនកម្ពុជាជាច្រើននៅតាមបណ្តាប្រទេសជុំវិញពិភពលោកបានធ្វើការពិនិត្យ DNA រួចហើយ។ ប្រសិនបើអ្នកធ្វើការពិនិត្យ DNA ដែរ លទ្ធផលពិនិត្យរបស់អ្នកអាចត្រូវនឹងអ្នកដែលបានធ្វើការពិនិត្យរួចហើយ។ អ្នកអាចដាក់ពាក្យស្នើសុំធ្វើការពិនិត្យដោយឥតគិតថ្លៃ ជាមួយ អង្គការយើងនៅទីនេះ ចំនួននៃការពិនិត្យ DNA មានកំណត់ ដោយសារកញ្ចប់ថវិការបស់យើងក៏មានកំណត់ដែរ។ អ្នកទាំងអស់គ្នានឹងត្រូវបានពិនិត្យទៅតាមលំដាប់លំដោយលេខរៀង។
សូមបំពេញទម្រង់ពាក្យស្នើសុំពិនិត្យ ហើយប្រាប់យើងថាអ្នកកំពុងស្វែងរកនរណា? ព្រមទាំងប្រាប់ពេលវេលា និងទីកន្លែងដែលអ្នកបានឃើញពួកគេជាលើកចុងក្រោយ។
បណ្តាញតភ្ជាប់ទៅគេហទំព័រជាអង់គ្លេសរបស់យើងគឺ៖ www.dnacambodia.org